ដំណើរការ និងសុវត្ថិភាពនៃម៉ូតូរបស់អ្នកពឹងផ្អែកទៅលើការថែទាំប្រកបដោយវិជ្ជាជីវៈ និងការថែទាំជាប់លាប់។ ការថែទាំត្រឹមត្រូវបញ្ចៀសពីការចំណាយច្រើន, បង្កើនប្រសិទ្ធភាពជាអតិបរមា ការពារការខូចខាតដែលចំណាយច្រើន, និងរួមចំណែកនាំអោយបរិស្ថានស្អាតជាងមុន។
សូមទៅកាន់សាខាហុងដាណាមួយ ទើបជាកន្លែងអ្នកបច្ចេកទេសជំនាញរបស់យើងដែលប្រើប្រាស់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ដើម្បីផ្តល់នូវការវិនិច្ឆ័យ និងការជួសជុលយ៉ាងច្បាស់លាស់ក្នុងតម្លៃសមរម្យ។
សូមយកម៉ូតូរបស់អ្នកទៅសាខាហុងដា ណាមួយនៅទូទាំងប្រទេស ដោយអនុវត្តតាមកាលវិភាគថែទាំដែលបានណែនាំ ដើម្បីរក្សាឱ្យម៉ូតូរបស់អ្នកដំណើរការល្អបំផុត។ សូមទាញយកប្រយោជន៍ពីការថែទាំដោយអ្នកជំនាញ និងតម្លៃសមរម្យលើសេវាកម្មសំខាន់ៗទាំងនេះ៖
> ការថែទាំតាមកាលកំណត់ (ការប្តូរប្រេងម៉ាស៊ីន, ការពិនិត្យប្រព័ន្ធម៉ាស៊ីន, ប្រព័ន្ធទម្រ និងប្រព័ន្ធអគ្គិសនី)
> ការជួសជុលទូទៅ និងការជួសជុលកម្រិតធ្ងន់
> ការជួសជុលក្រោមការធានា។