សុវត្ថិភាពចរាចរណ៍ផ្លូវគោក

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺជាបញ្ហាប្រឈមគួរឲ្យកត់ស​​ម្គាល់ ដែលបណ្តាលឱ្យមានការរងរបួស ស្លាប់ និងការខាតបង់ទ្រព្យសម្បត្តិរាប់មិនអស់។ ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រុមហ៊ុន អិន ស៊ី អិច បានបង្កើតសាលាបង្រៀនបើកបរទោចក្រក្រយានយន្ដ ចាប់តាំងពីឆ្នាំ២០០៨ ដើម្បីផ្តល់នូវការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងជំនាញសុវត្ថិភាពក្នុងការបើកបរទោចក្រក្រយានយន្ដ ដោយឥតគិតថ្លៃ។ 
ក្នុងន័យនេះ ដើម្បីបន្តនូវនិរន្តរភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងនោះ។ យើងក៏បានខិតខំលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពក្នុងការបើកបរ និងផ្តល់ការអប់រំផ្សព្វផ្សាយដល់ស្ថាប័នផ្សេងៗ ដូចជា ស្ថាប័នអប់រំ អង្គការក្រៅរដ្ឋាភិបាល និងសាជីវកម្មនានា នៅទូទាំងរាជធានី ខេត្ត ក្រុងផងដែរ។ គោលដៅចម្បងរបស់យើង គឺដើម្បីការពារ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពក្នុងការបើកបរសាធារណៈ។

សាលាបង្រៀនបើកបរទោចក្រយានយន្ដ អិន ស៊ី អិច

សាលាបង្រៀនបើកបរ អិន ស៊ី អិច បានបង្កើតឡើងនៅឆ្នាំ២០០៨ មានទីតាំងនៅលើផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាលានេះ មានផ្ទៃក្រឡា ៣,៤០០ ម៉ែត្រការ៉េ រួមមាន អគារទំហំ ៨ម x ២០ម ដែលមានថ្នាក់រៀនសម្រាប់សិក្ខាកាមចំនួន ៥០ នាក់ បន្ទប់ប្រជុំ ការិយាល័យ បន្ទប់ជួសជុល និងទីលានអនុវត្ត រួមជាមួយនឹងវគ្គបើកបរផ្សេងៗ។
​​​​​​​
សាលាបង្រៀនបើកបរទោចក្រយានយន្ដ អិន ស៊ី អិច បានផ្លាស់ប្តូរទីតាំងទៅកាន់ទីតាំងថ្មីនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០។

សាលាបង្រៀនបើកបរទោចក្រយានយន្ដ អិន ស៊ី អិច

សាលាបង្រៀនបើកបរ អិន ស៊ី អិច បានបង្កើតឡើងនៅឆ្នាំ២០០៨ មានទីតាំងនៅលើផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាលានេះ មានផ្ទៃក្រឡា ៣,៤០០ ម៉ែត្រការ៉េ រួមមាន អគារទំហំ ៨ម x ២០ម ដែលមានថ្នាក់រៀនសម្រាប់សិក្ខាកាមចំនួន ៥០ នាក់ បន្ទប់ប្រជុំ ការិយាល័យ បន្ទប់ជួសជុល និងទីលានអនុវត្ត រួមជាមួយនឹងវគ្គបើកបរផ្សេងៗ។ សាលាបង្រៀនបើកបរទោចក្រយានយន្ដ អិន ស៊ី អិច បានផ្លាស់ប្តូរទីតាំងទៅកាន់ទីតាំងថ្មីនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០។

វគ្គបណ្តុះបណ្តាល

ដើម្បីបង្កើននូវគុណភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់កម្រិត សាលាបង្រៀនបើកបរ អិន ស៊ី អិច បានផ្តល់នូវវគ្គសិក្សាឯកទេស៖ 

១ - វគ្គបណ្ដុះបណ្ដាលសម្រាប់ការត្រៀមប្រឡងយកបណ្ណបើកបរម៉ូតូ

វគ្គសិក្សានេះ ជួយសិក្ខាកាមឱ្យស្ទាត់ជំនាញក្នុងការបើកបរប្រកបដោយសុវត្ថិភាព និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងស្លាកសញ្ញាចរាចរណ៍សំខាន់ៗ និងសិទ្ធអាទិភាពផ្លូវប្រសព្វ។ វគ្គនេះ ក៏ផ្តល់នូវការណែនាំ អំពីរបៀបដាក់ពាក្យស្នើសុំបណ្ណបើកបរនៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តក្រុងនានាផងដែរ។

២ - វគ្គបណ្ដុះបណ្ដាលសុវត្ថិភាពចរាចរណ៏សម្រាប់កុមារ

វគ្គសិក្សានេះ ត្រូវបានរៀបចំឡើងសម្រាប់កុមារ អាយុ ១១ និង ១២ ឆ្នាំ។ ក្នុងគោលបំណងបណ្តុះគំនិតនៃការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍តាំងពីក្មេងវ័យ។ នេះគឺជាការចាំបាច់សម្រាប់ការលើកទឹកចិត្តពួកគេឱ្យគោរពច្បាប់ចរាចរណ៍ និងរួមចំណែកក្នុងការការពារ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លក្ខខណ្ឌសិក្សា

លក្ខខណ្ឌសិក្សា

លោកអ្នកដែលមានចំណាប់អារម្មណ៍ចំពោះវគ្គសិក្សានេះ សូមផ្ញើរូបថត ២ សន្លឹក ទំហំ ២ x ៤ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ១ ច្បាប់ ឬសៀវភៅគ្រួសារ ឬមួយសំបុត្រកំណើត។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានៅសាលាបង្រៀនបើកបរ អិន ស៊ី អិច សាលានឹងផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម​ ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរម៉ូតូ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម

ទូរស័ព្ទ៖  076 257 9999 / 017 39 99 62 / 016 76 01 76
អ៊ីមែល៖ phen_p@ncxhonda.com

ទម្រង់បែបបទដាក់ពាក្យ

ប្រសិនបើលោកអ្នកមានបំណងដាក់ពាក្យស្នើសុំរៀនបើកបរ និងច្បាប់ចរាចរណ៍ផ្លូវគោក សូមអញ្ជើញមកបំពេញទម្រង់បែបបទដាក់ពាក្យនៅសាលាបង្រៀនបើកបរ អិន ស៊ី អិច ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណរោងចក្រផលិតហុងដា តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅគ្រប់ម៉ោងធ្វើការ។

ទាញយកទម្រង់បែបបទ

ទាញយក

ស្លាកសញ្ញាចរាចរណ៍

ទាញយក

ល្បឿនកំណត់

ទាញយក

ច្បាប់ចរាចរណ៍ផ្លូវគោក

ទាញយក

សៀវភៅ​ទោចក្រយានយន្ដ

ទាញយក

ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ